រមណីយដ្ឋាន​ខេត្តពោធិសាត់ ៨​កន្លែង កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​ខ្លាំង ក្នុងឱកាស​ថ្ងៃ​ឈប់​សង​បុណ្យចូលឆ្នាំថ្មី​

​ពោធិសាត់​៖ ចាប់ពី​ថ្ងៃទី​១៧-១៨ ខែសីហា ឆ្នាំ​២០២០ ភ្ញៀវទេសចរ​មក​កម្សាន្ត នៅក្នុង​ខេត្តពោធិ៍សាត់​មាន​ចំនួន ១៣,២១៥​នាក់ ក្នុងនោះ​មាន​ភ្ញៀវ​អន្តរជាតិ​ចំនួន ១៣​នាក់​។

​សម្រាប់​រមណីយដ្ឋាន ដែលមាន​សក្តានុពល​ដូចជា​៖
១-​រមណីយដ្ឋាន​ទឹកធ្លាក់​ច្រក​ល្អៀង មាន​ភ្ញៀវ ៣,៣១២​នាក់ ក្នុងនោះ​ភ្ញៀវ​បរទេស ០៧​នាក់​
២- រមណីយដ្ឋាន​ថ្មដា​តូច មាន​ភ្ញៀវ ១,៩៨៥​នាក់​
៣-​ឃុំ​ថ្មដា មាន​ភ្ញៀវ ១,៩៥0​នាក់​
៤- រមណីយដ្ឋាន​ភ្នំ​នា​គស មាន​ភ្ញៀវ ១,៧៦៨​នាក់​
៥-​បូជនីយដ្ឋាន​ប្រវត្តិសាស្ត្រ​ឧកញ៉ា​ឃ្លាំងមឿង មាន​ភ្ញៀវ​១,៦២៩​នាក់​
៦-​អូរ​សោម មាន​ភ្ញៀវ ៩៤៩ នាក់​
៧-​បុរី​វប្បធម៌​កោះ​សំពៅ​មាស មាន​ភ្ញៀវ ៧២៧​នាក់​
៨-​រមណីយដ្ឋាន​ល្បាក់​កំ​រោ​ញ មាន​ភ្ញៀវ ៤៥៩​នាក់​។​

​ក្រុមការងារ​មន្ទីរ​ទេស​ចរណ៍​ខេត្ត បាន​ចុះ​ណែនាំ​គ្រប់​រមណីយដ្ឋាន និង​មូលដ្ឋាន​អាជីវកម្ម​ទាំងអស់​ចូលរួម​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ពី​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​សូម​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ដូចជា ពាក់​ម៉ាស់ ឬ​ប្រើ​ក្រ​ម៉ា​ ​ប្រើ​ជែ​ល ឬ​អាល់កុល​លាងដៃ​ឲ្យ​បាន​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close