ក្រសួងបរិស្ថាន អំពាវនាវបងប្អូនចូលរួមទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ!

ក្រសួងបរិស្ថាន សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទៅកម្សាន្តនៅតាមរមណីយដ្ឋាននានា ជាពិសេសតំបន់ឆ្នេរសមុទ្រ ត្រូវចូលរួមទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ ដើម្បីរមណីយដ្ឋានស្អាត បរិស្ថានល្អ។

ក្នុងន័យនេះ ក្រសួង បញ្ជាក់ថា ទេសភាពឆ្នេរសមុទ្រស្អាតណាស់ ប៉ុន្តែសំរាមទាំងនេះបានធ្វើឱ្យទេសភាពទាំងនេះប្រែជាអាក្រក់! តើយើងអាចចូលរួមទាំងអស់គ្នាដើម្បីថែរក្សាឆ្នេរសមុទ្រយើងឱ្យស្រស់ស្អាតជារៀងរហូតទេ? បងប្អូនត្រូវវេចខ្ចប់សំរាមនិងទុកដាក់ក្នុងធុងសំរាមនៅក្បែរនោះ មិនគួរណាបោះចោលអនាធិបតេយ្យយ៉ាងនេះទេ!
បងប្អូនដើរកម្សាន្តចង់បានទេសភាពស្អាត ចុះបើបងប្អូនមួយចំនួនតូចមិនចូលរួមថែរក្សា ហើយបន្សល់ទុកសំរាមរបស់ខ្លួនពាសវាលពាសកាលដូច្នេះ តើបងប្អូនប្រជាពលរដ្ឋផ្សេងទៀតនឹងមកទស្សនាទីនេះទៀតទេ?
សូមចូលរួមថែរក្សាអនាម័យបរិស្ថាន និងវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ! ទោះបីបងប្អូនអញ្ជើញដល់ទីណាក៏ដោយ សូមចាត់ទុកទីកនកលែងនោះជាផ្ទះរបស់យើង ចូលរួមសម្អាតបរិស្ថានយើង! ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏សញមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋភាគច្រើនដែលបានប្រកាន់ខ្ជាប់នូវអនាម័យបរិស្ថាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។