ចំនួនអ្នកស្លាប់កើនជិត ៧៩ម៉ឺននាក់ ដោយសារកូវីដ១៩

បរទេស៖ គិតត្រឹមព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់ ២២,៥៥៦,០០២នាក់ ក្នុងនោះអ្នកស្លាប់មានចំនួន ៧៨៩,៩៥៥នាក់ និងជាសះស្បើយឡើងវិញ ១៥,២៨៨,៤៣១នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា បណ្តាប្រទេសដែលមានចំនួនអ្នកឆ្លង និងស្លាប់ច្រើនជាងគេ គឺ៖
ទី១) សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺចំនួន ៥,៦៩៨,៩៤៥នាក់ ស្លាប់ចំនួន ១៧៦,២៨៨នាក់ និងជាសះស្បើយចំនួន ៣,០៦០,១៥៦នាក់។
ទី២) ប្រទេសប្រេស៊ីល មានអ្នកឆ្លង ៣,៤៦០,៤១៣នាក់ ស្លាប់ចំនួន ១១១,១៨៩នាក់ និងជាសះស្បើយ ២,៦១៥,២៥៤នាក់។
ទី៣) ប្រទេសឥណ្ឌា មានអ្នកឆ្លង ២,៨៣៥,៨២២នាក់ ស្លាប់៥៣,៩៩៤នាក់ និងជាសះស្បើយ ២,០៩៦,០៦៨នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។