ជនជាតិចិន បើករថយន្តទំនើប បត់អត់ស៊ីញ៉ូ ត្រូវម៉ូតូបុក របួសយុវជនម្នាក់

ភ្នំពេញ៖ យុវជនម្នាក់ បានរងរបួសធ្ងន់ ដោយសារជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលបុករថយន្តទំនើប១គ្រឿង ដែលបម្រុងបត់។ ករណីនេះកើតឡើងកាលពីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវសហពន្ធរុស្ស៊ី សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នពេញ។

សាក្សីបាននិយាយថា មុនពេលកើតហេតុគេបានឃើញបុរសជនជាតិចិន បើករថយន្ត១គ្រឿង ម៉ាកអូឌី ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2AK 6966 ធ្វើដំណើរពីលិចមកកើត ក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុ បានបួងចង្កូតបត់លឿនមិនស៊ីញ្ញូ ក៏ត្រូវស្រាប់ម៉ូតូ១គ្រឿង ម៉ាកMSX ពណ៌ក្រហម អត់ផ្លាកលេខ ទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន ម៉ូតូបុកចំពីចំហៀងយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូខ្ទាតចូលក្រោមរថយន្ត រងរបួសធ្ងន់តែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកជនរងគ្រោះ បញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះ៕



កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។