ទឹកជំនន់ និង​បាក់​ដី នៅ​ប្រទេស​វៀតណាម មាន​ស្លាប់​មនុស្ស ៦​នាក់​

​វៀតណាម​៖ ទឹកជំនន់​ធ្ងន់ធ្ងរ និង​ការបាក់​ដី បង្កឡើង​ដោយ​ការធ្លាក់​ភ្លៀង​ខ្លាំង នៅ​ភាគ​ខាងជើង​ប្រទេស​វៀតណាម ប៉ុន្មាន​ថ្ងៃ​មកនេះ បាន​បណ្តាល​ឲ្យ​មនុស្ស​៦​នាក់​បាន​ស្លាប់ ខណៈដែល​ផ្ទះសម្បែង​ជាង​៣០០​ខ្នង​ត្រូវបាន​បំផ្លិចបំផ្លាញ​។​

​គណៈកម្មាធិការ​ជាតិ​ទទួលបន្ទុក​ការគ្រប់គ្រង​និង​ទប់ស្កាត់​គ្រោះមហន្តរាយធម្មជាតិ​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ ទី​១៩ សីហា ខេត្ត Vinh Phuc មាន​អ្នកស្លាប់​២​នាក់ ខណៈដែល​ខេត្ត​ចំនួន​៤​ទៀត Lao Cai, Son La, Lai Chau និង Thai Nguyen សុទ្ធ​តែមាន​មនុស្ស​ស្លាប់​ម្នាក់ៗ​។​

​ចាប់តាំងពី​ថ្ងៃអាទិត្យ​មក បណ្តា​ខេត្ត​ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​មានការ​ធ្លាក់ភ្លៀង​ខ្លាំងក្លា ដោយសារតែ​រង​ឥទ្ធិពល​ព្យុះ​ត្រូ​ពិ​ក Higos នៅ​តំបន់ឆ្នេរ​ភាគខាងត្បូង​ប្រទេស​ចិន​។​ ​ផ្ទះ​យ៉ាងតិច​៣៣៤​ខ្នង​ស្ថិតក្នុង​ខេត្ត​ទាំងនោះ​ត្រូវបាន​បំផ្លិចបំផ្លាញ ខណៈដែល​ដំណាំ​ស្រូវ និង​ដំណាំ​ផ្សេងៗ​ទៀត​ត្រូវបាន​ជន់​លិច ខណៈដែល​ការបាក់​ដី​បាន​បង្ខាំង​ការធ្វើ​ដំណើរការ​តាមផ្លូវ​នានា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close