បើករថយន្តលឿនពេក ជ្រុលបុកមនុស្សស្លាប់ម្នាក់ រួចរត់គេចខ្លួនបាត់

ខេត្តសៀមរាប៖ បុរសម្នាក់ ខណៈកំពុងជិះតាមផ្លូវ ក៏ត្រូវរថយន្ត១គ្រឿង បើកក្នុងល្បឿនលឿន បុកយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់នៅនឹងកន្លែង កាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៦៦ ក្នុងភូមិព្រុំកុដ្ឋឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

នគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត១គ្រឿង ម៉ាកVIGO ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2P-2133 បើកក្នុងល្បឿនលឿន លុះដល់ចំណុចខាងលើ ក៏ជ្រុលទៅបុកយ៉ាងពេញទំហឹងនឹងម៉ូតូ១គ្រឿង ម៉ាកហុងដា ពាក់ផ្លាកលេខ សៀមរាប1AF-2209 បណ្តាលឲ្យអ្នកជិះម៉ូតូដួលបោកស្លាប់ភ្លាមៗតែម្តង។
ជនរងគ្រោះឈ្មោះ មាស ប៉ោះ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសសទបាគង ខេត្តសៀមរាប ។ ចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ ដោយបន្សល់រថយន្តនៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុ និងប្រគល់សពជនរងគ្រោះអោយទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាង យកទៅរក្សាទុក ដើម្បីស្រាវជ្រាវម្ចាស់ចូលខ្លួនមកដោះស្រាយតាមនិតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។