ថ្ងៃនេះ​! មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ៦​នាក់​ទៀត តែ​គ្មាន​ករណី​ឆ្លង​ថ្មី​ទេ​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី​ករណី​ជាសះស្បើយ​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ០៦​នាក់ និង​មិនមាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី​នោះទេ​។​

​ក្រសួង បាន​បញ្ជាក់ថា អ្នកជា​សះស្បើយ​ទាំង​៦​នាក់​នេះ ជា​បុរស​ជនជាតិខ្មែរ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន​២​ដង និង​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរ​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០ កម្ពុ​ជាម​បាន​រកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ សរុប ២៧៣​នាក់ (​ស្រី្ត ៥៤​នាក់ និង​បុរស ២១៩​នាក់​) ក្នុងនោះ​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន​២៥៩​នាក់ (​ស្រី​៥៣​នាក់ និង​បុរស​២០៦​នាក់​) និង អ្នក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន មាន​ចំនួន​សរុប​១៤​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close