ថ្ងៃទី​៤ ម្សិលមិញ​! នាឱកាស​ឈប់សម្រាក កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​ជាង ៣៣​ម៉ឺន​នាក់​

​ក្នុង​ថ្ងៃទី​៤ នាឱកាស​ឈប់សម្រាក​សង​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ ដែល​ត្រូវ​នឹង​ថ្ងៃ​ទៅ​២០ ខែសីហា ឆ្នាំ​២០២០ មាន​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​ចេញ​ដើរ​ទស្សនា​កម្សាន្ត​នៅ​ទូទៅ​ប្រទេស មាន​ចំនួន ៣៣៤,៣៩១​នាក់ ធៀប​នឹង​ថ្ងៃទី​៣ កើនឡើង ២.៨៦% បើ​ធៀប​នឹង​ថ្ងៃទី​២ គឺ​កើនឡើង ២០.៦៨% បើ​ធៀប​នឹង​ថ្ងៃទី​១ កើនឡើង ៤៣.៣១%​។​

​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ប្រាប់​ឱ្យដឹងថា ក្នុងចំណោម​ភ្ញៀវ​សរុប​មាន​ចំនួន​សរុប ៣៣៤,៣៩១​នាក់​នេះ មាន​ភ្ញៀវ​ជាតិ​ចំនួន ៣៣១,៨៣៦​នាក់ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន ២,៥៥៥​នាក់​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ​មួយចំនួន រួមមាន​៖
* ខេត្តសៀមរាប​៖ ៤៥,៣០១​នាក់​
* ខេត្ត​កែប​៖ ៣៧,៦៧២​នាក់​
* ខេត្តកំពត​៖ ៣៥,៣០១​នាក់​
* ខេត្តបាត់ដំបង​៖ ៣៤,៩៩០​នាក់​
* ខេត្ត​ព្រះសីហនុ​៖ ២៧,០២០​នាក់​
* ខេត្តពោធិ៍សាត់​៖ ១៧,០៦១​នាក់​
* ខេត្តកោះកុង​៖ ១៣,៤១១​នាក់​
* ខេត្តកណ្តាល​៖ ១២,៥៥១​នាក់​
* ខេត្តព្រះវិហារ​៖ ១២,៤៤៨​នាក់​
* ខេត្តកំពង់ឆ្នាំង​៖ ១០,៩១៧​នាក់​
* ខេត្តរតនគិរី​៖ ១០,២២៨​នាក់​។​

​សរុប​ស្ថិតិ​ភ្ញៀវទេសចរ​រយៈពេល​បួន​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៧-២០ ខែសីហា គឺមាន​ចំនួន ១,១៦៩,៨២៤​នាក់​។ ចំណែក​សភាពការណ៍​ស​ន្តិ​សុខ សណ្ដាប់​ធ្លាប់​នៅតាម​កន្លែង​មាន​ភ្ញៀវ​ទៅ​ទស្សនា​នោះ មិនមាន​បញ្ហា​អ្វី​ធំដុំ​នោះឡើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close