អាជ្ញាធរ ចុះ​ឃាត់​គ្រឿងចក្រ ​កំពុង​ធ្វើ​សកម្មភាព​ជីក​កកាយ​យក​អាច៍​ដី ក្នុង​ផ្ទៃ​បាត​ស្ទឹង​សរីសោភ័ណ

​បន្ទាយមានជ័យ​៖ កាលពី​រសៀល ថ្ងៃទី​២០ សីហា ម្សិលមិញ ក្រោយ​ទទួល​ព័ត៌មាន​រាយការណ៍​ពី អាជ្ញាធរ​ក្រុង​សិរីសោភ័ណ ឯកឧត្តម​អភិបាលខេត្ត បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ក្រុង រួមជាមួយ​កងកម្លាំង​សមត្ថកិច្ច ចុះ​ឃាត់​គ្រឿងចក្រ​របស់​ឈ្មួញ ដែល​កំពុង​ធ្វើ​សកម្មភាព​ជីក​កកាយ​យក​អាច​ន៍​ដី ក្នុង​ផ្ទៃ​បាត​ស្ទឹង​សរីសោភ័ណ ជាប់​ទីតាំង​ក្បាលស្ពាន​ទឹកថ្លា (​ស្ពានដែក​ពី​សង្គម​) ដោយ​គ្មាន​ការអនុញ្ញាត​ច្បាប់​ត្រឹមត្រូវ មក​រក្សា​ទុកជា​បណ្តោះអាសន្ន នៅ​ប៉ុ​សិ៍្ត​នគរបាល​រដ្ឋបាល​សង្កា​ត់​ទឹកថ្លា​។​

​រដ្ឋបាលខេត្ត បញ្ជាក់ថា កន្លងមក​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ប្រធាន​អង្គប្រជុំ ធ្លាប់បាន​ណែនាំ​ដល់​ជំនាញ​ធនធានទឹក​ខេត្ត និង​អាជ្ញាធរ​ក្រុង សង្កាត់​ឲ្យ​ចុះ​ពិនិត្យមើល​ណែនាំ​ដល់​ក្រុម​ឈ្មួញ​ខាងលើ ឲ្យ​បញ្ឈប់​សកម្មភាព​កាយ តែ​នៅតែ​លួច​បន្តធ្វើ​សកម្មភាព​មក​។​

​ស្របពេល​ក្នុងឱកាស​ថ្ងៃ​សម្រាក​សង​បុណ្យចូលឆ្នាំ មន្ត្រីរាជការ​ឈប់សម្រាក ជាក់ស្តែង​ថ្ងៃទី​២០ សីហា ឆ្នាំ​២០២០ សកម្មភាព នៃ​ការជីក​កកាយ បានធ្វើ​ឲ្យ​រាល់ដាល​កាន់តែខ្លាំង​ដល់​ចំណុច​សសរ​ជើង​ស្ពានដែក ដែល​បន្សល់ទុក​ពី​សម័យ​សង្គម​មក ដែល​បច្ចុប្បន្ន​ថ្នាក់ដឹកនាំ​ខេត្ត ពិសេស​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​លោកជំទាវ លោក​បាន​យកចិត្តទុកដាក់ ធ្វើការ​រក្សា​អភិរក្ស​រៀបចំ​កែលម្អ​ទុក ដើម្បី​កូនចៅ​ជំនាន់​ក្រោយ​បានឃើញ​។​

​ជាមួយគ្នានេះ ក្នុង​ឆ្នាំ​២០១៩ កន្លងមក ដោយ​គំនិត​ចង់​អភិរក្ស​រក្សា​ការពារ​រៀបចំ​បន្ថែម​នោះ ឯកឧត្តម អ៊ុំ រាត្រី ក្នុងនាម​រដ្ឋបាលខេត្ត បាន​ប្រើប្រាស់​ថវិកា​អភិវឌ្ឍន៍​ខេត្ត រៀបចំ​ឲ្យ​មាន​ជា​សួនផ្កា​ចម្រុះ និង​ភ្លើង​បំ​ភ្លើ​ពេល​រាត្រី នៅ​ម្ខាង​ស្ពាន​ក៍មាន​រៀបចំ​ជា​សួន និង​រូបសំណាក​លោកយាយ​សំ​ផងដែរ​។​

​ក្នុងនាម​រដ្ឋបាលខេត្ត សូមបញ្ជាក់ ជូន​សាធារណៈមតិ និង​បណ្តាញ​ផ្សព្វផ្សាយ​ទាំងអស់​មេត្តា​ជ្រាបថា ជុំវិញ​ករណី​ខាងលើនេះ ខេត្ត​មិនបាន​អនុញ្ញាត​ឲ្យ​មាន​ការជីក​កកាយ​យ៉ាង​អនាធិបតេយ្យ​ដូច​ពាក្យ​ចោត​ប្រកាន់ បំ​ភ្លើ​ស បំ​ផ្លៃ​ផ្ទុយ​ពី​ការពិត និង​ចោត​រិះគន់​មកលើ​អាជ្ញាធរខេត្ត ឯកឧត្តម អភិបាលខេត្ត ថា​មានការ​អនុញ្ញាត​នោះ​។​

​ផ្ទុយទៅវិញ ឯកឧត្តម​អភិបាលខេត្ត បាន​ដឹកនាំ​គិតគូរ​រៀបចំ​ឲ្យ​មាន​សួនច្បារ ភ្លើង​បំភ្លឺ និង​ហើយ​ថ្ងៃនេះ​ក្រោយ​ទទួលបាន​ព័ត៌មាន សេចក្តី​រាយ​ការ​ណ័​របស់លោក​ហ៊ឹ​ល រ៉ា​យ៉ា អភិបាល​ភ្លាមៗ​ ​លោក​បាន​បញ្ជា​ឲ្យ​ចុះ​ឃាត់​គ្រឿងចក្រ ដែល​កំពុង​ធ្វើ​សកម្ម​ភាពជា​បណ្តោះអាសន្ន​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close