សិស្សជាង ៥០០នាក់ បាតុកម្មឲ្យរដ្ឋមន្ត្រីអប់រំ និងនាយករដ្ឋមន្ត្រីថៃ លាឈប់ពីតំណែង

ថៃ៖ សិស្សាសាលាប្រមាណ៥០០នាក់ មកពីសាលារៀនចម្រុះក្នុងក្រុងបាងកក កាលពីទី១៩ សីហា បានធ្វើបាតុកម្ម នៅខាងក្រៅក្រសួងអប់រំ ទាមទារឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ និងនាយករដ្ឋមន្ត្រីចុះចេញពីតំណែង។ សិស្សម្នាក់បាននិយាយថា «គ្មាននរណាម្នាក់សប្បាយស្ថិតក្រោមរបបផ្តាច់ការទេ»។
ក្រុមបាតុករក្មេងៗស្លៀកពាក់ឯកសណ្ឋានសាលា ដោយមានការចងបូរពណ៌ស បានជំរុញឲ្យនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា និងរដ្ឋមន្ត្រីអប់រំ Nataphol Teepsuwan ចុះចេញពីតំណែង ហើយស្នើដោយទទូចឲ្យមានការធ្វើកំណែទម្រង់ពីថ្នាក់មូលដ្ឋាន ក្នុងសាលារៀន។
គួរបញ្ជាក់ដែរថា ការធ្វើបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាលថៃ ក្នុងកិច្ចគាំទ្រឲ្យមានរបបដឹកនាំថ្មីនោះ បានចាប់ផ្តើមតាំងពីខែកក្កដាមកម្ល៉េះ ដោយផ្តើមចេញពីក្រុមយុវជន រាលដាលដល់សកលវិទ្យាល័យ រហូតមកដល់សាលារៀនតែម្តង៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។