ចាប់គ្រឿងញៀន១ថ្ងៃ! ឃាត់ខ្លួនមនុស្សជិត៤០នាក់

ភ្នំពេញ៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប ១៩ករណី ក្នុងនោះករណីប្រើប្រាស់ ១៣ករណី និងករណីជួញដូរ ៦ករណី ដោយឃាត់ខ្លួនជនសង្ស័យ ៣៨នាក់ (ស្រី ២នាក់)។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃ២០ ខែសីហា ឆ្នាំ២០២០ម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៦,៨០៣ករណី ឃាត់មនុស្ស ១៣,៦០៤នាក់ (ស្រី ៨៥២នាក់)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។