ទូទាំង​ពិភពលោក​! អ្នកស្លាប់​ដោយសារ​កូ​វីដ​១៩ កើន​ជិត ៨០​ម៉ឺន​នាក់

​បរទេស​៖ យោងតាម​ទិន្នន័យ​ពី​គេហទំព័រ​អន្តរជាតិ Worldometer បាន​បង្ហាញថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០​នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើងដល់ ២២,៨៣០,៧៥៣​នាក់​ហើយ ក្នុងនោះ​អ្នកស្លាប់​មាន​ចំនួន ៧៩៦,២៧៥​នាក់ និង​ជាសះស្បើយ​ឡើងវិញ ១៥,៤៩៧,៨០៤​នាក់​។​

​នេះ​ជា​បណ្តា​ប្រទេស ដែលមាន​អ្នក​ឆ្លង និង​ស្លាប់ ដោយសារ​កូ​វីដ​១៩ ច្រើនជាងគេ​៖
​ទី​១) សហរដ្ឋអាមេរិក មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន ៥,៧៤៤,៦៨៨​នាក់ ស្លាប់​ចំនួន ១៧៧,៣៣៩​នាក់ និង​ជាសះស្បើយ​ចំនួន ៣,០៨៥,៨៧៩​នាក់​។​
​ទី​២) ប្រទេស​ប្រេ​ស៊ី​ល មាន​អ្នក​ឆ្លង ៣,៥០៥,០៩៧​នាក់ ស្លាប់​ចំនួន ១១២,៤២៣​នាក់ និង​ជាសះស្បើយ ២,៦៥៣,៤០៧​នាក់​។​
​ទី​៣) ប្រទេស​ឥណ្ឌា មាន​អ្នក​ឆ្លង ២,៩០៤,៣២៩​នាក់ ស្លាប់ ៥៤,៩៧៥​នាក់ និង​ជាសះស្បើយ ២,១៥៧,៩៤១​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close