វៀតណាម ចំនួន​អ្នក​ឆ្លង​ថ្មី​កើនជាង ១​ពាន់​នាក់ ខណៈ​មាន​អ្នកស្លាប់ ២៥​នាក់​

​វៀតណាម​៖ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែសីហា​ម្សិលមិញ ករណី​ឆ្លង COVID-19 នៅ​វៀតណាម ជា​សរុប​បាន​កើន​លើស ១០០០​ករណី​ហើយ បន្ទាប់ពី​បាន​កត់ត្រា​ករណី​ថ្មីៗ​ចំនួន ១៤​នាក់​បន្ថែមទៀត​។

​ក្រសួងសុខាភិបាល​វៀត​ណា​ម បាន​ឲ្យ​ដឹងថា តួលេខ​សរុប​នៃ​ករណី​ឆ្លង COVID-19 នៅ​ទូទាំងប្រទេស នាពេល​បច្ចុប្បន្ន​មាន​ចំនួន ១,០០៧​ករណី ក្នុងនោះ​ស្លាប់ ២៥​នាក់ និង​ជាសះស្បើយ ៥៤២​នាក់ ខណៈ​មនុស្ស​ចំនួន ៨៦,៦៤៤​នាក់​ទៀត កំពុង​ដាក់​ឲ្យ​ស្ថិតនៅ​ដាច់ដោយឡែក​ពី​គេ ដែល​ភាគច្រើន​នៅតាម​ផ្ទះ​របស់​ពួកគេ​។​

​ប្រភព​ដដែល​នេះ បានបញ្ជាក់​ទៀតថា ជាង​ពាក់កណ្តាល​នៃ​ករណី​ឆ្លង​សរុប​ទាំងអស់ គឺមាន​ជាប់ទាក់ទង​នឹង​ការផ្ទុះ​ក្នុង​សហគមន៍​ជាថ្មី នៅ​ទីក្រុង​ដា​ណា​ង ស្ថិតនៅ​ភាគ​កណ្តាល​ប្រទេស កាលពី​ថ្ងៃទី​២៥ ខែកក្កដា​កន្លងទៅនេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close