កូ​វីដ​១៩! នៅ​ទូទាំង​ពិភពលោក មាន​ចំនួន​អ្នកស្លាប់​កើន​ជាង ៨១​ម៉ឺន​នាក់

​បរទេស​៖ ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​កូ​វីដ​១៩ បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​២៣​លាន​៥៧​ម៉ឺន​៧​ពាន់​៦០៩​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន ៨១​ម៉ឺន​២​ពាន់​១៨១​នាក់​ស្លាប់ និង ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន ១៦​លាន​៧​ម៉ឺន​៥​ពាន់​២៨៥​នាក់ នៅ​ទូទាំង​សកលលោក នេះ​បើតាម​គេហទំព័រ​អន្តរជាតិ Worldometers នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០​។

​ខាងក្រោម​នេះ ជា​បណ្តា​ប្រទេស​ដែលមាន​ករណី​ឆ្លង និង​ស្លាប់​ច្រើនជាងគេ​៖
​ទី​១) សហរដ្ឋអាមេរិក មាន​អ្នក​ឆ្លង​ចំនួន ៥​លាន​៨៧​ម៉ឺន​៤​ពាន់​១០៦​នាក់ ស្លាប់​ចំនួន ១៨​ម៉ឺន​៦០៤​នាក់ និង​ជាសះស្បើយ​ចំនួន ៣​លាន​១៦​ម៉ឺន​៧​ពាន់​២៣​នាក់​។ ទី​២) ប្រទេស​ប្រេ​ស៊ី​ល មាន​អ្នក​ឆ្លង​ចំនួន ៣​លាន​៦០​ម៉ឺន​៥​ពាន់​៧៨៣​នាក់ ស្លាប់​ចំនួន ១១​ម៉ឺន​៤​ពាន់​៧៧២​នាក់ និង​ជាសះស្បើយ ២​លាន​៧០​ម៉ឺន​៩​ពាន់​៦៣៨​នាក់​។​
​ទី​៣) ប្រទេស​ឥណ្ឌា មាន​អ្នក​ឆ្លង​ចំនួន ៣​លាន​១០​ម៉ឺន​៥​ពាន់​១៨៥​នាក់ ស្លាប់​៥​ម៉ឹ​ន​៧​ពាន់​៦៩២​នាក់ និង​ជាសះស្បើយ ២​លាន​៣៣​ម៉ឺន​៦​ពាន់​៧៩៦​នាក់​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close