រថយន្តបុកម៉ូតូ ស្លាប់ម្នាក់នៅនឹងកន្លែង រួចបន្ថែមល្បៀនបើកគេចខ្លួនបាត់

ខេត្តព្រះសីហនុ៖ យ៉ាងហោចណាស់យុវជនម្នាក់ ត្រូវរថយន្តបុកស្លាប់យ៉ាងហោចណាធម៌ នៅវេលាម៉ោងជាង ២យប់រំលងអាធ្រាត ឈានចូល ថ្ងៃ២៤ ខែសីហា ឆ្នាំ២០២០ នៅតាមផ្លូវអូត្រេះ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សមត្ថកិច្ច បានឲយដឹងថា ជនរងគ្រោះឈ្មោះ សុខ ភារម្យ ភេទប្រុស អាយុ២១ឆ្នាំ។ បើតាមសាច់ញាតិជនរងគ្រោះ និយាយថា ជនរងគ្រោះ ត្រូវរថយន្តបុកពេលកំពុងជិះម៉ូតូ ហើយភ្លាមៗ រថយន្តក៏បានបន្ថែមល្បឿនរត់គេចខ្លួនស្រមោលតែម្តង។
ករណីនេះ សមត្ថកិច្ច កំពុងស្រាវជ្រាវរករថយន្តបង្ក ចូលខ្លួនមកដោះស្រាយតាមនិតិវិធី។ រីឯសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕



កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។