វៀតណាម បន្តរកឃើញករណីឆ្លងកូវីដ១៩ ខណៈមានចំនួនអ្នកស្លាប់កើនឡើង ២៧នាក់

វៀតណាម៖ ស្ត្រីអាយុ៧៣ឆ្នាំម្នាក់ទៀតហើយ នៅវៀតណាម បានស្លាប់នៅក្រុងដាណាង ជាហេតុនាំឲ្យនាងបានក្លាយជាមនុស្សទី២៧ បានស្លាប់ដោយសារជំងឺកូវីដ១៩។

ក្រសួងសុខាភិបាលវៀតណាម បាននិយាយនៅរសៀលថ្ងៃអាទិត្យថា នាងបានស្លាប់ ដោយសារជំងឺរលាកសួត ដែលបណ្តាលមកពី Covid-19 ហើយនាងមានប្រវត្តិខ្សោយតំរងនោមដំណាក់កាលចុងក្រោយ, សម្ពាធឈាមខ្ពស់, និងខ្សោយបេះដូង។
ប្រទេសវៀតណាម មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១,០១៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុចំនួន ៥៦៣នាក់ និងមានអ្នកស្លាប់ចំនួន ២៧នាក់ គិតត្រឹមព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២០នេះ។ អ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅប្រទេសវៀតណាម មានវ័យចាប់ពីថ្ងៃទី៣៣ ដល់ ៩៣ឆ្នាំ។ ក្នុងចំណោមអ្នកជំងឺសរុប១០១៦នាក់ មាន៥៦៦នាក់បានជាសះស្បើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។