បង្គារ​ជិត ៤០​គីឡូក្រាម មាន​ចាក់​បញ្ចូល​ចាហួយ រកឃើញក្នុង​ផ្សារ​ក្តាម ខេត្ត​កែប​

​ខេត្ត​កែប​៖ កាលពី​ចុង​សប្តាហ៍​នេះ មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តកំពត​-​កែប និង​អាជ្ញាធរ​មូលដ្ឋាន បាន​បន្ត​ចុះ​ត្រួតពិនិត្យ​ផលិតផល​ម្ហូបអាហារ នៅក្នុង​ផ្សារ​ក្តាម ខេត្ត​កែប ដោយ​រកឃើញ​បង្គារ​ជិត ៤០​គីឡូក្រាម មាន​ចាក់​បញ្ចូល​ចាហួយ​។​

​ក្នុង​សកម្មភាព​នោះដែរ មន្ត្រី​ជំនាញ បានធ្វើ​ការវិភាគ​បឋម​រកសារ​ធាតុគីមី​ហាមឃាត់​នៅលើ​បង្គា​ចំនួន ២៣​តូប​។ ជា​លទ្ធផល បាន​រកឃើញ​បង្គា​ដែលមាន​ផ្ទុក​សារធាតុ​ស្រដៀង​ចាហួយ​ចំនួន ៣៩ គីឡូក្រាម​។

​ជាមួយគ្នា មន្ត្រី​ជំនាញ បានធ្វើ​កំណត់ហេតុ​ដកហូត​បង្គា​ទាំងនោះ ដើម្បី​យកទៅ​ដុត​កម្ទេចចោល​ភ្លាមៗ ក្នុង​ការដុត​កម្ទេច​នេះ​ដែរ​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close