ចាបកន្លង់បំពង់កត្នោតចាស់ មានលក្ខណៈពិសេសអ្វីខ្លះ?
ចាបកន្លង់បំពង់កត្នោតចាស់ Brown-throated Sunbird ជាប្រភេទក្រុមបក្សីដែលរស់នៅទីក្រុង និងជនបទ ហើយមានវត្តមានពេញមួយឆ្នាំ។ បក្សីចាបកន្លង់បំពង់កត្នោតចាស់ មានទំហំ ១៤ សង់ទីម៉ែត្រ ចំពោះបក្សីឈ្មោល ផ្នែកខ្នងពណ៌បៃតងភ្លឺ ផ្នែកពោះពណ៌ប្រផេះស្រាល តែបំពង់កនិងទ្រូងពណ៌ប្រផេះក្រម៉ៅជាង កន្ទុយពណ៌ត្នោតខ្ចី និងថ្ងាសពណ៌បៃតងចាស់។ ចំណែកឯបក្សីញីវិញ ថ្ងាសគ្មានពណ៌បៃតងចាស់ទេ។
បក្សីប្រភេទនេះរស់នៅតាមជាយព្រៃ ព្រៃកោងកាង ព្រៃជាំ ដំណុះព្រៃក្មេង គុម្ពោតព្រៃតំបន់កោះ ព្រៃចំការ និងវាលទំនាប។ ការបន្តពូជបក្សីនេះ ចាប់ពីខែធ្នូរហូតដល់ខែសីហា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។