ឃាត់ជនសង្ស័យ៣នាក់ ដកហូតគ្រឿងញៀន៥កញ្ចប់ នៅស្រុកខ្សាច់កណ្តាល

ខេត្តកណ្តាល៖ ជនសង្ស័យចំនួន៣នាក់ ក្នុងចំណោចបក្សពួកចំនួន ៤នាក់ ត្រូវកម្លាំងសមត្ថកិច្ច ធ្វើការឃាត់បានកាលពីល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកគ្រឿងញៀន។

ជនសង្ស័យទាំង៤នាក់នោះ ទី១-ឈ្មោះ ឆាយ សុខគាង ភេទប្រុស អាយុ៣៩ឆ្នាំ (ឃាត់ខ្លួន), ទី២-ឈ្មោះ ចាន់ ពេជ្រ ភេទប្រុស អាយុ២០ឆ្នាំ (ឃាត់ខ្លួន), ទី៣-ឈ្មោះ ឈួ វ៉េងសែ ភេទប្រុស អាយុ២៧ឆ្នាំ (ឃាត់ខ្លួន) និងទី៤-ឈ្មោះ ម៉ោង ភេទប្រុស (គេចខ្លួន)។ ចំណែកវត្ថុតាងដកហូតបាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ៥កញ្ចប់តូច, ទូរស័ព្ទដៃចំនួន ០៣គ្រឿង, ម៉ូតូ១គ្រឿង, ឧបករណ៍សំរាប់ប្រើប្រាស់ និងសម្ភារសំរាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញ បញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីបន្តនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។