មួយ​គ្រួសារ​ស្លាប់​៣​នាក់ រងរបួស​៣​នាក់ ក្នុងករណី​ក្រឡាប់​រថយន្ត​ជាច្រើន​ត្រឡប់ នៅ​ខេត្តកោះកុង​

​ខេត្តកោះកុង​៖ ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​ក្រឡាប់​រថយន្ត បណ្តាល​ឲ្យ​មាន​មនុស្ស​មួយ​គ្រួសារ ស្លាប់​៣​នាក់ និង​រងរបួស​៣​នាក់ កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០ ម្សិលមិញ លើ​វិថី​សាយ​ភូ​ថង ស្ថិតនៅ​ភូមិ​ជី​ត្រេះ ឃុំ​អណ្ដូងទឹក ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ គឺ​បង្កឡើង​ដោយ​រថយន្ត​១​គ្រឿង ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 2A-9754 បាន​បើក​ក្នុង​ល្បឿន​លឿន ដោយ​មិន​ស្គាល់​ភូមិសាស្ត្រ​ផ្លូវ ទើប​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៣​នាក់ និង​រងរបួស​ធ្ងន់​២​នាក់ និង​របួសស្រាល​ម្នាក់​។​

​ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ បាន​ចុះជួយ​អន្តរាគមន៍ និង​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close