ពេញ១សប្តាហ៍នេះ! កម្ពុជា នឹងមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ, ក្រសួង សូមឲ្យប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់!

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី ២៦ ខែសីហា ដល់ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២០។

ក្នុងសេចក្តីជូនដំណឹងក្រសួងបានបញ្ជាក់ថា តាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតី មានឥទ្ធិពលខ្សោយមកលើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះធ្វើឲ្យ ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C ។
ចាប់ពីថ្ងៃទី ២៦-២៧ ខែសីហា បណ្តាខេត្តនៅភាគកណ្តាល និងភាគពាយ័ព្យ នឹងអាចមាន ភ្លៀងធ្លាក់តិច ។ បន្ទាប់ពីនោះ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីខ្សោយទៅបង្គួរ ។ សម្រាប់បណ្តាខេត្តដទៃទៀត នឹងអាចមានភ្លៀងធ្លាក់តិច ។
២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីខ្សោយទៅមធ្យម ។
៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C ។
នឹងអាចមានភ្លៀងធ្លាក់តិច ។
ក្រសួង ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាននៅផ្នែកមួយចំនួន នៃបណ្តាខេត្តស្ថិតនៅតំបន់វាលទំនាបភាគកណ្តាល និងភាគពាយ័ព្យ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។