សមត្ថកិច្ច ចុះផ្អាកអាជីវកម្មភោជនីយដ្ឋាន ២កន្លែង នៅសង្កាត់ផ្សារដើមថ្កូវ

ភ្នំពេញ៖ កាលពីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពខណ្ឌចំការមន បានសម្រេចផ្អាកអាជីវកម្មភោជនីយដ្ឋាន ឡាស៍ និងភោជនីយដ្ឋាន សប្បាយ សប្បាយ ដែលមានទីតាំងនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ច បានឱ្យដឹងថា ទីតាំងអាជីវកម្មទាំង២នេះ មិនបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរកន្លងមក និងមិនបានរៀបចំសម្ភារគ្រប់គ្រាន់ក្នុងការកម្ចាត់មេរោគ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ អាជីវកម្មភោជនីយដ្ឋានទាំង២នេះ ត្រូវរង់ចាំមានការណែនាំជាថ្មី ទើបអាចបើកដំណើរការវិញបាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។