គ្រឿងញៀន! ចាប់ខ្លួន៣៦នាក់ទៀត កាលពីម្សិលមិញ

ភ្នំពេញ៖ យ៉ាងហោចណាស់ជនសង្ស័យចំនួន ៣៦នាក់ (ស្រីម្នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ១៧ករណី នៅទូទាំងប្រទេស កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។

បើតាមរបាយការពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ៤២នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ៣០នាក់ និងប្រើប្រាស់ ៦នាក់។
ចំពោះវត្ថុតាងដែលចាប់បានសរុប រួមមាន៖ មេតំហ្វេតាមីន(ice)ចំនួន ២៨,៩៦ក្រាម និង២៤កញ្ចប់តូច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។