យុវជន​ម្នាក់ ស្លាប់​ដោយសារ​ផ្ទុះ​មីន ខណៈ​ដើរ​គាស់​គល់ឈើ នៅក្នុង​ព្រៃ​

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ កាលពី​ថ្ងៃទី​២៤ សីហា ម្សិលមិញ ពលរដ្ឋ​បាន​ប្រទះឃើញ​យុវជន​ម្នាក់ ស្លាប់​ដោយសារ​ផ្ទុះ​មីន​ថ្មើរជើង នៅក្នុង​ព្រៃភ្នំ​ដងរ៉ែក ក្នុងភូមិ​ដងទង់ សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ជនរងគ្រោះ​ឈ្មោះ លេង យ៉ាន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ល្ហុង ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​មានជ័យ​។

​សូមជម្រាបថា ជនរងគ្រោះ បាន​ស្លាប់​ដោយសារ​មីន​ថ្មើរជើង ពេលដែល​ជនរងគ្រោះ​កំពុង​ដើរ​គាស់​គល់ឈើ នៅ​ចំណុច​ខាងលើ កាលពី​ថ្ងៃទី​២១ សីហា ហើយ​អាជ្ញាធរ​មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និង​ក្រុមគ្រួសារ​ជនរងគ្រោះ បាន​ប្រើ​ពេលវេលា​៣​ថ្ងៃ ទើប​រក​សព​ជនរងគ្រោះ​ឃើញ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close