រថយន្តធំ២គ្រឿង ព្រលះគ្នាពេញទំហឹង នៅលើផ្លូវជាតិលេខ៤ សំណាងគ្មានអ្នករងគ្រោះ

ខេត្តព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តធំចំនួន ២គ្រឿង បានព្រលះគ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោងជាង១០យប់ ថ្ងៃ២៤ ខែសីហា ឆ្នាំ២០២០ នៅឃ្លាំងលើ សង្កាត់លេខ១ ក្រុងព្រះសីហនុ សំណាងគ្មានអ្នករងគ្រោះ។
សមត្ថកិច្ច បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តកុងតឺន័រ ១គ្រឿង ម៉ាកBERBILT ពណ៌ខៀវ ពាក់ផ្លាកលេខ ព្រះសីហនុ3A-7268 បានចេញពីក្រុងព្រះសីហនុ លុះដល់កន្លែងកើតហេតុ ក៏បុកយ៉ាងពេញទំហឹងជាមួយរថយន្តធុនធំ ១គ្រឿងទៀត ម៉ាកHINO ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3E-9418 ទិសដៅច្រាលគ្នា តែមិនបណ្តាលឲ្យមានមនុស្សរងគ្រោះឡើយ រីឯទាំង២គ្រឿង ខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តទាំង២នាក់ បានរត់គេចខ្លួនបាត់។ ករណីនេះដែរ សមត្ថកិច្ច បានចុះអន្តរាគមន៍ និងជួយសម្រួលចរាចរណ៍កុំកកស្ទះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។