ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បិទ​គណនី ១​លាន​នាក់ ដោយសារ​រិះគន់​ព្រះមហាក្សត្រ​ថៃ​

​ថៃ​៖ ក្រុមហ៊ុន​ហ្វេ​ស​បុក កាលពី​ម្សិលមិញ បាន​ប្លុក ឬ​បិទ​គណនី ក្រុម​ប្រមាថ​ព្រះ​ជេ​ស្តា​ព្រះមហាក្សត្រ​ថៃ ដែលមាន​សមាជិក ១​លាន​នាក់ ក្រោយ​ពេលដែល​រាជរដ្ឋាភិបាល​ថៃ​បាន​គំរាម​តាមផ្លូវ​ច្បាប់ ចំពោះ​សកម្មភាព​រិះគន់​ដែល​គេ​ចោទថា បង្ហូ​ច​ព្រះកិត្តិនាម​ព្រះមហាក្សត្រ​។​

​វិធានការ​របស់​បណ្តា​ញ​សង្គម​យក្ស​មួយ​នេះ​បានធ្វើ​ឡើង ក្នុងពេល​មាន​បាតុកម្ម​ដឹកនាំ​ដោយ​ក្រុមហ៊ុន​យុវជន​ប្រឆាំង​រាជរដ្ឋាភិបាល​របស់​អតីត​មេដឹកនាំ​យោធា ដោយ​ពួក​បាតុករ​ទាមទារ​ឲ្យ​មានការ​ធ្វើកំណែទម្រង់​រាជាធិបតេយ្យ​រដ្ឋ​ដែលមាន​ព្រះមហាក្សត្រ​គ្រងរាជ្យ​។​

​ក្រុម​រិះគន់​ព្រះមហាក្សត្រ​ដែល​គេ​ហៅថា “Royalist Marketplace” ឬ ទីផ្សារ​តាមបែប​រាជានិយម ត្រូវបាន​បង្កើតឡើង កាលពី​ខែមេសា ដោយ​បុគ្គល​និរទេស​ខ្លួន តែងតែ​រិះគន់​ព្រះមហាក្សត្រ​ឈ្មោះថា Pavin Chachavalpongpun ។​

​កាលពី​យប់​ម្សិលមិញ ទំព័រ​ហ្វេ​ស​បុក​ក្រុម​នេះ​បាន​ផ្ញើ​សារ​មួយ​បញ្ជាក់ថា «​ច្រក​ចូក​សម្រាប់​ក្រុម​នេះ​ត្រូវបាន​រឹតបន្តឹង​ក្នុងប្រទេស​ថៃ ស្របតាម​សំណើ​របស់​ក្រសួង​សង្គមកិច្ច និង​សេដ្ឋកិច្ច​ឌីជីថល​»​។​
​យ៉ាងណាក៏ដោយ ក្រុមហ៊ុន​ហ្វេ​ស​បុក​បដិសេធ​មិន​ឆ្លើយតប​នឹង​សំណួ​របស់​សារព័ត៌មាន រយ​ធឺ ទាក់ទង​នឹង​ការ​ប្លុក​ឬ​បិទ​គណនី​របស់​ក្រុម​ទាំងនេះ​ទេ​៕​

FILE PHOTO: A 3D printed Facebook logo is placed between small toy people figures in front of a keyboard in this illustration taken April 12, 2020. REUTERS/Dado Ruvic/Illustration

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close