ឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ ពាក់ព័ន្ធករណីរំលោភក្មេងស្រីអាយុ១០ឆ្នាំ នៅខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលស្រុកសាលាក្រៅ ចាប់ខ្លួន ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើក្មេងស្រីអាយុ១០ឆ្នាំ កាលពីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្នុងឡឥដ្ឋតាប៉ៃ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឡាយ សូរិយ៉ា ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរកម្មករឡឥដ្ឋ ស្នាក់នៅចំណុចកើតហេតុ។ រីឯជនរងគ្រោះ អាយុ១០ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ និងមកស្នាក់បណ្តោះអាសន្ននៅខេត្តប៉ៃលិន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាតត់ការតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។