១២​ថ្ងៃ​ហើយ កម្ពុជា បន្ត​គ្មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី តែមាន​អ្នកជា​សះស្បើយ​ម្នាក់

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់ថា នៅថ្ងៃនេះ មិនមាន​រកឃើញ​ករ​ណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​នោះទេ តែមាន​អ្នក​ព្យាបាល​ជាសះស្បើយ​ម្នាក់​។​

​ក្រសួង បញ្ជាក់ថា អ្នកជា​សះស្បើយ គឺជា​បុរស​ជនជាតិខ្មែរ​អាយុ ២៧​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ត្នោត ឃុំ​ពង្រ ស្រុក​ឆ្លូង ខេត្តក្រចេះ បានធ្វើ​ដំណើរ​មកពី ប្រទេស​អារ៉ាប់ ដោយ​ឆ្លងកាត់​ម៉ាឡេស៊ី តាម​ជើងហោះហើរ​ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ០២​ដង និង​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០ កម្ពុជា បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន​២៧៣​នាក់ (​ស្រី្ត ៥៤​នាក់ និង​បុរស ២១៩​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ សរុប​ទូទាំងប្រទេស មាន​ចំនួន ២៦៤​នាក់ (​ស្រី​៥៤​នាក់ និង​បុរស​២១០​នាក់​) និង អ្នក​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ មាន​ចំនួន​០៩​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close