ឃាត់ខ្លួនប្រុសស្រីជិត ១០០នាក់ និងដកហូតថ្នាំញៀនមួយចំនួន ខណៈបង្ក្រាបហាងខារ៉ាអូខេមួយ នៅខណ្ឌទួលគោក

ភ្នំពេញ៖ នៅម៉ោងជាង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ កម្លាំងនគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែង នៅតាមបណ្តោយផ្លូវ២០៦ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយឃាត់ខ្លួនមនុស្សជិត១០០នាក់ និងដកហូតគ្រឿងញៀនមួយចំនួន។
សូមជម្រាបថា ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានរកឃើញថ្នាំញៀនមួយចំនួនធំ និងឃាត់មនុស្សប្រុសស្រីចំនួន ៩៣នាក់ (ស្រី៤០នាក់) រថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង។
បច្ចុប្បន្នជនដែលត្រូវឃាត់ខ្លួនខាងលើ និងវត្ថុតាង ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។