WHO ជម្រុញ​ឱ្យ​កុមារ​អាយុ​ចាប់ពី​៦ ដល់​១១​ឆ្នាំ ពាក់​ម៉ាស់ ខណៈ​កុមារ​ជាច្រើន​លាន​នាក់ កំពុង​ត្រៀមខ្លួន​ចូលរៀន​វិញ​

​ស្វី​ស​៖ អង្គការ​សុខភាព​ពិភពលោក WHO បាន​សម្ដែង​ការ​ព្រួម​បារម្ភ​ថា កុមារ​ដែលមាន​អាយុ​ពី ៦ ដល់ ១១​ឆ្នាំ​ក៏​គួរតែ​ពាក់​ម៉ាស់​ដែរ ក្នុង​ករណីខ្លះ ដើម្បី​ជួយ​ទប់ស្កាត់​ការឆ្លង​រាតត្បាត​នៃ​ជម្ងឺ COVID-19 ស្រប​ពេលដែល​កុមារ​ជាច្រើន​លាន​នាក់​ត្រៀមខ្លួន​ចូលរៀន​វិញ ក្នុងពេល​ឆាប់ៗ​ខាងមុខ​។​

​ប្រធាន​ផ្នែក​បច្ចេកទេស​នៃ​កម្មវិធី​គ្រាអាសន្ន នៅ​អង្គការ​សុខភាព​ពិភពលោក WHO លោកស្រី ម៉ា​រៀ វ៉ាន ឃើ​ខូវ បាន​និយាយថា ជា​សំណាងល្អ កុមារ​ភាគច្រើន​ដែល​បាន​ឆ្លង​វីរុស COVID-19​ហាក់​មាន​សភាព​ស្រាល​ខុសពី​មនុស្សពេញវ័យ ហើយ​នោះ​ជា​ដំណឹង​ដ៏​ល្អ​។ ប៉ុន្តែ​ជាមួយគ្នានេះ លោកស្រី​នៅតែ​ព្រមាន​ដែរ​ថា ស្ថានភាព​របស់​កុមារ​ខ្លះ​អាច​វិ​វត្ត​ទៅជា​ធ្ងន់ធ្ងរ និង​សូម្បី​បណ្ដាលឱ្យ​ស្លាប់​ទៀតផង ។​

​បើតាម​អង្គការ​សុខភាព​ពិភពលោក WHO ការសម្រេច​ថា​តើ​កុមារ​ដែលមាន​អាយុ​ពី​៦​ដល់​១១​ឆ្នាំ​គួរ​ពាក់​ម៉ាស់​ឬក៏​អត់ គួរតែ​ពិចារណា​លើក​ត្តា​ដូចជា តើ​ការឆ្លង​រាល​ត្បា​ត​វីរុស​នេះ​រាលដាល​ខ្លាំង​ដែរឬទេ​នៅក្នុង​តំបន់​ដែលមាន​កុមារ​រស់នៅ​។ អង្គការ​អន្តរជាតិ​នេះ​បញ្ជាក់ទៀតថា កុមារ​អាច​ពាក់​ម៉ាស់​បាន ហើយ​មនុស្សពេញវ័យ​ជា​អ្នកមើលការខុសត្រូវ នៅពេល​ពួកគេ​ពាក់ ឬ​ដោះ​ម៉ាស់​ចេញ​៕​

 

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close