សមត្ថកិច្ច ប្រទះឃើញសពបុរសម្នាក់ ដែលលោតទឹកសមុទ្រសម្លាប់ខ្លួន នៅក្បែរកោះត្រល់

ព្រះសីហនុ៖ បុរសម្នាក់ ដែលបានលោតទឹកសមុទ្រសម្លាប់ខ្លួន កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០កន្លងទៅ នៅចំណុចភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចប្រទះឃើញសពហើយ។
នគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះ ឈឹម ឆេង ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវបានប្រទះឃើញសាកសពអណ្តែតទឹក នៅចំណុចដាវលេខ ១០៣.៣៧.៦៦៧,E ក្បែរកោះត្រល់ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្រោយពិនិត្យសាកសពរួច ជំនាញ បានប្រគល់ជូនសពឲ្យទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។