វៀតណាម បន្ត​រកឃើញ​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី​ទៀត នៅ​ក្រុង​ដា​ណា​ង កើន​ដល់ ១ ០២៩​នាក់​ហើយ​

​វៀតណាម​៖ ទីភ្នាក់ងារសារព័ត៌មាន Vietnam Express បានចេញ​ផ្សាយ​ថា កាលពី​ថ្ងៃ​អង្គា​រ៍​ម្សិលមិញ វៀតណាម​មាន​ឆ្លង​សហគមន៍​ចំនួន ៧​ទៀត នៅ​ទីក្រុង​ដា​ណា​ង ដែល​ធ្វើ​ឲ្យ​តួលេខ​ឆ្លង​សរុប​នៅ​ទូទាំងប្រទេស​វៀតណាម កើនឡើង​ដល់ ១ ០២៩​នាក់​។​

​វៀតណាម ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ចាប់តាំងពី​ឆ្លង​ក្នុង​សហគមន៍​ជាថ្មី កាលពី​ថ្ងៃទី​២៥ កក្កដា​មក វៀតណាម​ឆ្លង​ថ្មីៗ ៦៨៦ នាក់​មកហើយ​។ ចាប់តាំងពី​ពេលនោះ មក​ការឆ្លង​មេរោគ​តាម​សហគមន៍ បាន​រាលដាល​ពី​ទីក្រុង​ដា​ណា​ង ដល់​១៤​តំបន់​ផ្សេងទៀត​ដោយមាន ៥៤៧ ករណី ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ទីក្រុង​កណ្តាល​មួយ​នេះ​។​

​ក្នុងចំណោម​អ្នកជំងឺ​កូ​វីដ​១៩​សរុប​នៅ​វៀតណាម មាន​អ្នកជំងឺ​៥៩២​នាក់​ហើយ​ដែរ បានជា​សះស្បើយ ហើយ​អ្នក​ស្លាប់មាន​ចំនួន ២៧​នាក់ គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៥ សីហា​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close