ជនជាតិចិន បើកឡានធុនដ្រា បុកជនជាតិចិនដូចគ្នា ស្លាប់ម្នាក់ នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១២ និងនាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្ត១គ្រឿង បើកបរដោយជនជាតិចិន បានបុកជនជាតិចិនដូចគ្នា បណ្តាលឲ្យស្លាប់ម្នាក់ នៅមុខជីនប៉ី២ ក្នុងក្រុងព្រះសីហនុ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា រថយន្តបង្ក ម៉ាកធុនដ្រា ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 2A-6220 បើកបរដោយជនជាតិចិន បានបើកបុកបុរសជនជាតិចិនដូចគ្នាម្នាក់ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ហើយបន្តល្បឿនបុករង្វង់មូលតោពីរ បាក់បង្គោលភ្លើងមួយដើមថែមទៀត។
ក្រោយពេលកើតហេតុ អ្នកបើកបរ និងរថយន្ត ត្រូវបានសមត្ថកិច្ច នាំខ្លួនទៅដោះស្រាយតាមនិតិវិធី នៅការិយាល័យចរាចរផ្លូវគោកខេត្ត៕



កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។