សង្ស័យ​បែក​ថ្នាំ​! យុវជន​ម្នាក់ ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ខ្ទេច​ទាំងយប់​

​ខេត្តបាត់ដំបង​៖ ហេតុ​ការ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយសារ​យុវជន​ម្នាក់ បាន​ដុត​ផ្ទះ​ខ្លួនឯង បណ្តាល​ឲ្យ​ឆេះ​ខ្ទេច កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០​ស្ថិត នៅត្រង់ចំណុច​ក្រុមទី​០៨ ភូមិ​ព្រៃ​កូន​សេក សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ធា ចាន​ទ្រី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​/​សង្កាត់​កើតហេតុ​ខាងលើ (​បែក​ថ្នាំញៀន​) បានធ្វើ​សកម្មភាព​ដុត​ផ្ទះ​ម្តាយ ដែលមាន​ទំហំ​៤​គុណ​៧​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី បណ្តាល​ឆេះ​អស់ទាំង​ស្រុង​។​

​ក្រោយពី​ទទួល​ពត៌មាន​ពី​បងប្អូន​ប្រជា​ពលរ​ដ្ធ​បាន​រាយ​ការ​ណ៏​មក​ថា​មាន​ករណី​អគ្គីភ័យ​ឆេះ​ផ្ទះមួយ​ខ្នង​នៅ​ចំណុច​ខាងលើ ភ្លាមៗ​កម្លាំង​នគរបាល​ក្រុង​បាន​យក​រថយន្ត​មួយគ្រឿង​ទៅ​ជួយ​បាញ់​ទឹក​ពន្លត់​ផងដែរ​។​

​ក្រោយពេល​កើតហេតុ សម្ថ​កិច្ច​ក្រុង​បាត់ដំបង បាន​ចុះ​អន្តរាគមន៍​ជួយ​បាញ់​ទឹក​ពន្លត់​។ ចំណែក​ជនសង្ស័យ បាន​រត់​គេចខ្លួនបាត់​ស្រមោល​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close