ក្នុងអំឡុងពេលឈប់សម្រាក៥ថ្ងៃ ទេសចរជាតិ ចំណាយថវិការជាង ១០០លានដុល្លារ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យការងារសំខាន់ៗ៖

១-ការបូកសរុបលទ្ធផលនៃសកម្មភាពទេសចរណ៍ផ្ទៃក្នុង នាថ្ងៃឈប់សម្រាករយៈពេលវែង សងបុណ្យចូលឆ្នាំខ្មែរ
២-របាយការណ៍វឌ្ឍនភាពនៃការចុះផ្សព្វផ្សាយ និងវាយតម្លៃការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នៅរាជធានី ខេត្ត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
៣-របាយការណ៍ពីការអនុវត្តប្រព័ន្ធចុះបញ្ជីកញ្ចប់ខ្សែទស្សនកិច្ចទេសចរ
៤-ឆ្លងសេចក្តីព្រាងគោលនយោបាយស្តីពីទេសចរពិសេស
យោងតាមរបាយការណ៍បឋម ស្ដីពីស្ថិតិទេសចរជាតិអំឡុងពេលឈប់សម្រាក សងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៧ ដល់២១ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា៖
– ទេសចរជាតិបានធ្វើដំណើរកម្សាន្ដ : ១.៤៥លាននាក់
– ទេសចរបរទេសបានធ្វើដំណើរកម្សាន្ដ : ១៤,០០០នាក់
– ចំណាយទេសចរជាតិប្រមាណជាង : ១០០លានដុល្លារអាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។