ឃាតកម្ម​! ឪពុក​ច្របាច់​.​កកូន​ស្រី​ទាំង ៣​នាក់​ស្លាប់ ទើប​ចង​-​ក​សម្លាប់ខ្លួន​តាម​ក្រោយ​

​ភ្នំពេញ​៖ ហេតុការណ៍​ដ៏​តក់ស្លុត​មួយ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដោយសារ​ឪពុក​បង្កើត​ច្របាច់ក​សម្លាប់​កូនស្រី​ទាំង ៣​នាក់ រួច​ចង​-​ក​សម្លាប់ខ្លួន​តាម​ក្រោយ​។ ករណីនេះ កើតឡើង​កាលពី​យប់​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០ ក្នុង​បន្ទប់​ជួល​មួយកន្លែង ក្នុងភូមិ​ឧកញ៉ា​វាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ស្ត្រី​ជា​ម្តាយ និង​ជា​ប្រពន្ធ​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ នៅវេលា​ម៉ោងជាង​៨​យប់ ពេល​ខ្លួន​ត្រឡប់​មកពី​ធ្វើការ​វិញ ឃើញ​ទ្វារផ្ទះ​បិទ​ជិត ហើយក៏​ស្រែកហៅ​កូនៗ តែ​គ្មាន​អ្នកបើក​ឲ្យ​ក៏​រុញច្រាន​ទ្វារ​ហូតរ​បើកទ្វារ ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ជា​ប្ដី និង​កូនស្រី​ទាំង​៣​នាក់ ស្លាប់​អស់​តែម្តង​។​

​ជនរងគ្រោះ​ទាំង​៤​នាក់​នេះ ទី​១.​ឈ្មោះ ជា សុខ​ជុំ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​រត់​កង់​បី (​ជា​ឪពុក​), ទី​២. ឈ្មោះ ជុំ ម៉េង​ជូ ភេទ​ស្រី អាយុ​១៦​ឆ្នាំ​, ទី​៣. ឈ្មោះ ជុំ ម៉េង​ចិន ភេទ​ស្រី អាយុ​៥​ឆ្នាំ និង​ទី​៤. ឈ្មោះ ជុំ ម៉េង​ជៀន ភេទ​ស្រី អាយុ​៤​ឆ្នាំ​។​

​ករណីនេះ មន្ត្រី​ជំនាញ បានធ្វើ​កោសល្យ​វិ​ច្ច័​យ សន្និដ្ឋានថា ជនរងគ្រោះ​ជា​កូន​ទាំង ៣​នាក់ បាន​ស្លាប់​ដោយសារ​ច្របាច់ក និង​ជនសង្ស័យ​ជា​ឪពុក ក៏​ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន​តាម​ក្រោយ​។ សព ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close