ថ្ងៃនេះ​! កម្ពុជា បន្ត​គ្មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ ហើយក៏​គ្មាន​ជាសះស្បើយ​ដែរ​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់ថា រហូតមកដល់​ថ្ងៃនេះ កម្ពុជា បន្ត​គ្មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី​នោះឡើយ ហើយក៏​គ្មាន​ករណី​ជាសះស្បើយ​ដែរ​។​

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង​ព្រឹក ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០​នេះ កម្ពុជា​បាន​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​សរុប ២៧៣​នាក់ (​ស្រី ៥៤​នាក់ និង​បុរស ២១៩​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២៦៤​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ មាន​ចំនួន ០៩​នាក់​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close