កូ​វីដ​១៩! ស្លាប់​ជិត ៨៣​ម៉ឺន​នាក់​ហើយ នៅ​ទូទាំង​ពិភពលោក​

​បរទេស​៖ ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ COVID-19 បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​២៤​លាន​៣១​ម៉ឺន​៥​ពាន់​៥៣​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​៨២​ម៉ឺន​៨​ពាន់​៧១៨​នាក់​ស្លាប់ និង ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​១៦​លាន​៨៤​ម៉ឺន​១​ពាន់​៥១២​នាក់​នៅ​ទូទាំង​សកលលោក នេះ​បើតាម​គេហទំព័រ​អន្តរជាតិ Worldometers នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០​។

​ខាងក្រោម​នេះ គឺជា​បណ្តា​ប្រទេស​ដែលមាន​អ្នក​ឆ្លង និង​ស្លាប់​ច្រើនជាងគេ​៖
​ទី​១) សហរដ្ឋអាមេរិក មាន​អ្នក​ឆ្លង​ចំនួន​៥​លាន​៩៩​ម៉ឺន​៨​ពាន់​៣០១​នាក់ ស្លាប់​ចំនួន ១៨​ម៉ឺន​៣​ពាន់​៦០៧​នាក់ និង​ជាសះស្បើយ​ចំនួន ៣​លាន​២៩​ម៉ឺន​៥​ពាន់​៧៨៣​នាក់​។
​ទី​២) ប្រទេស​ប្រេ​ស៊ី​ល មាន​អ្នក​ឆ្លង​ចំនួន ៣​លាន​៧២​ម៉ឺន​២​ពាន់​៤​នាក់ ស្លាប់​ចំនួន ១១​ម៉ឺន​៧​ពាន់​៧៥៦​នាក់ និង​ជាសះស្បើយ ២​លាន​៩០​ម៉ឺន​៨​ពាន់​៨៤៨​នាក់​។​
​ទី​៣) ប្រទេស​ឥណ្ឌា មាន​អ្នក​ឆ្លង​ចំនួន ៣​លាន​៣០​ម៉ឺន​៧​ពាន់​៧៤៩​នាក់ ស្លាប់​៦​ម៉ឹ​ន​៦២៩​នាក់ និង​ជាសះស្បើយ ២​លាន​៥២​ម៉ឺន​៣​ពាន់​៤៤៣​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close