ឯកឧត្តម ឈិន កេតនា បើកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំពិធីបុណ្យប្រពៃណីជាតិ ប្រពៃណីសាសនា ទិវាបុណ្យជាតិ និងទិវាបុណ្យអន្តរជាតិ

ភ្នំពេញ៖ នាព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានបើកកិច្ចប្រជុំអន្តរក្រសួងមួយ ដើម្បីពិភាក្សាការត្រៀមលក្ខណៈរៀបចំពិធីបុណ្យប្រពៃណីជាតិ ប្រពៃណីសាសនា ទិវាបុណ្យជាតិ និងទិវាបុណ្យអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២០ ខាងមុខ។

ការត្រៀមលក្ខណៈរៀបចំពិធីបុណ្យប្រពៃណីជាតិ ប្រពៃណីសាសនា ទិវាបុណ្យជាតិ និងទិវាបុណ្យអន្តរជាតិ រួមមាន៖
១) ទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ឆ្នាំ២០២០
២) ទិវាសន្តិភាពអន្តរជាតិ លើកទី១៨ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០
៣) ការរៀបចំខួបលើកទ២៧ ទិវាប្រកាសរដ្ឋធម្មនុញ្ញ ២៤ កញ្ញា ឆ្នាំ២០២០
៤) ការរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី៣ ដល់១៧ ខែកញ្ញា ឆ្នាំ២០២០ និងពិធីបុណ្យកឋិទាន ចាប់ពីថ្ងៃទី៣ ខែកញ្ញា ដល់៣១ ខែតុលា ឆ្នាំ២០២០។
ក្នុងកិច្ចប្រជុំនោះផងដែរ ឯកឧត្តម ឈិន កេតនា ក៏បានសំណូមពរឲ្យក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តទាំងអស់ ត្រូវអនុវត្តឲ្យទទួលបានលទ្ធផលល្អប្រសើរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។