ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក បង្កើនសកម្មភាពផលិតនិងធ្វើតេស្តឲ្យទាន់ពេលវេលា

ក្នុងពេលដែលបណ្តាប្រទេសជុំវិញពិភពលោកបានខិតខំផលិតវ៉ាក់សាំងរបស់ខ្លួនគឺប្រទេស រុស្ស៊ី ចិន គុយបាជាដើម ពេលនេះក្រុមហ៊ុនអាមេរិក ក៏បានខិតសំ ជម្រុញប្រព័ន្ធភាពសាំសម្រាប់វ៉ាក់សាំងប្រឆាំងកូវីដ១៩របស់ខ្លួន។ នៅពេលនេះក្រុមហ៊ុន ផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ Moderna អាចជម្រុញប្រព័ន្ធភាពសុំា ទាំងក្នុងខ្លួនមនុស្សក្មេង និងចាស់ដូចៗគ្នា ដែលនេះជាលទ្ធលវិជ្ជមាន។

បើតាមក្រុមហ៊ុន Moderna តាមរយៈការធ្វើតេស្ដវ៉ាក់សាំងបានបង្ហាញថា បម្រែបម្រួលនៃប្រព័ន្ធភាពសុំា នៅក្នុងខ្លួនមនុស្សមានវ័យចន្លោះពី ៥៦-៧០ឆ្នាំ ឬលើស ៧០ឆ្នាំ និងមនុស្សមានវ័យពី ១៨-៥៥ឆ្នាំ គឺមានលក្ខណៈដូចគ្នា ដែលនេះបាននិងកំពុងផ្ដល់ក្ដីសង្ឃឹមថា វ៉ាក់សាំងរបស់ខ្លួន នឹងមានប្រសិទ្ធភាពប្រយុទ្ធប្រឆាំង COVID-19 នៅក្នុងខ្លួនមនុស្សចាស់ ដែលត្រូវបានគេចាត់ទុកជាក្រុមមនុស្ស ប្រឈមមុខនឹងហានិភ័យខ្ពស់ នៃការស្លាប់ក្រោយឆ្លង COVID-19។

ក្រុមហ៊ុនModerna គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ដែកកំពុងនាំមុខគេក្នុងការអភិវឌ្ឍវ៉ាក់សាំង COVID-19 ដែលបានផ្ដាច់ជីវិតមនុស្សច្រើនជាង ៨២០,០០០នាក់ ទៅហើយនៅទូទាំងពិភពលោក។ វ៉ាក់សាំងរបស់ក្រុមហ៊ុនមួយនេះ មានលេខកូដសម្គាល់ mRNA-1273 បានឈានចូលក្នុងតំណាក់កាលចុងក្រោយ នៃការធ្វើតេស្ដលើមនុស្ស ដើម្បីត្រួតពិនិត្យ និងតាមដានពីប្រសិទ្ធភាពរួមទាំងសុវត្ថិភាព។ សហរដ្ឋអាមេរិក ធ្លាប់បានបង្ហាញក្តីសង្ឃឹមខ្ពស់ថា ខ្លួននឹងទទួលបានវ៉ាក់សាំង COVID-19 នៅចុងឆ្នាំ២០២០ ខាងមុខនេះតែម្តង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។