១៤​ថ្ងៃ​ហើយ​! កម្ពុជា គ្មាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ តែ​ថ្ងៃនេះ មាន​អ្នកជា​សះស្បើយ​ម្នាក់​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់ថា មាន​អ្នកជំងឺ​កូ​វីដ​១៩​ម្នាក់ បានជា​សះស្បើយ ខណៈ​១៤​ថ្ងៃ​ហើយ មិនមាន​រកឃើញ​ករ​ណី​ឆ្លង​ថ្មី​នោះទេ​។​

​ក្រសួង បានបញ្ជាក់​ទៀតថា អ្នកជំងឺ​កូ​វីដ​១៩ ម្នាក់ ដែល​បាន​ព្យា​ល​បាល​ជាសះស្បើយ​នោះ គឺ​បុរស​ជនជាតិ​ចិន អាយុ​២០​ឆ្នាំ ធ្វើដំណើរ​ពី​ប្រទេស​ហ្វីលីពីន តាម​ជើងហោះហើរ​មកដល់​កម្ពុ​ជា នៅ​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន​០២​ដង និង​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០​នេះ ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា រកឃើញ​អ្នកមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​សរុប​២៧៣​នាក់ (​ស្រី​៥៤​នាក់ និង​បុរស​២១៩​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ សរុប​ទូទាំងប្រទេស មាន​ចំនួន​២៦៥​នាក់ (​ស្រី ៥៤​នាក់ និង​បុរស ២១១​នាក់​) និង​អ្នក​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ មាន​ចំនួន​០៨​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close