១​ថ្ងៃ ម្សិលមិញ​! សមត្ថកិច្ច​ចាប់​យានយន្ត​ល្មើស ១ ៤១៧​គ្រឿង​ទៀត​

​ភ្នំពេញ​៖ ត្រឹម​រយៈពេល​១​ថ្ងៃ​ប៉ុណ្ណោះ គឺ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ នគរបាល​ចរាចរណ៍​ទូទាំងប្រទេស​កម្ពុជា បាន​ត្រួតពិនិត្យ និង​ផាកពិន័យ​លើ​យានយន្ត​សរុប​ចំនួន ១ ៤១៧​គ្រឿង​ទៀត ក្នុងនោះ​មាន​ម៉ូតូ ១ ០៣៤​គ្រឿង និង​រថយន្ត ៣៨៣​គ្រឿង​។

​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បញ្ជាក់ថា រយៈពេល ១១៩​ថ្ងៃ នៃ​ការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​បង្កើន​ប្រាក់​ពិន័យ តាម​អនុក្រឹត្យ​លេខ​៤៩ ពោលគឺ​ថ្ងៃទី​០១ ខែឧសភា ដល់​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ នគរបាល​ចរាចរណ៍​ទូទាំងប្រទេស បាន​ត្រួតពិនិត្យ និង​ផាកពិន័យ​យានយន្ត​សរុប​ចំនួន ១៥១ ៩០៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១១២ ៦០០​គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ ៣៩ ៣០៤​គ្រឿង​។​

​សម្រាប់​បទល្មើស ដែល​ត្រូវបាន​កត់សម្គាល់​សម្រាប់​ម៉ូតូ គឺ​ភាគច្រើន​អត់​មួក ល្មើស​សញ្ញា អត់​ស្លាក​លេខ និង​ស្រវឹង​។ ដោយឡែក​បទល្មើស​សម្រាប់​រថយន្ត គឺ​ភាគច្រើន​លើស​ល្បឿន លើស​ចំណុះ អត់​ខ្សែក្រវាត់ ល្មើស​សញ្ញា អត់​ស្លាក​លេខ ដឹក​លើស​ទម្ងន់ អត់​បណ្ណ​បើកបរ ប្រើប្រាស់​ទូរស័ព្ទ​ជាដើម​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close