ផ្អើល​ទាំង​ព្រឹក​! កម្មការិនី​រោងចក្រ​ម្នាក់ ត្រូវគេ​ចាក់​សម្លាប់ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០​នេះ មាន​ករណី​ឃាតកម្ម​មួយ កើតឡើង​ទាំង​ព្រឹក នៅតាម​ផ្លូវ​ចូល​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ក្នុង​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ដោយមាន​កម្មការិនី​រោងចក្រ​ម្នាក់ ត្រូវគេ​ចាក់​សម្លាប់ ហើយ​ជនបង្ក​បាន​រត់​គេចខ្លួនបាត់​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា កម្មការិនី​រងគ្រោះ​នោះ ឈ្មោះ យឺន ស្រី​នី បម្រើ​ការងារ​ក្នុង​រោងចក្រ Minebea ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។ ជនរងគ្រោះ ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់ ក្នុង​ថ្លុកឈាម និង​មានកូន​កាំបិត​ចុង​ស្រួច​នៅ​ជិត​នោះ​ផងដែរ​។​

​ករណីនេះ សមត្ថកិច្ច មិនទាន់​សន្និដ្ឋានថា ករណី​ឃាត​កម្មនេះ ជាការ​សម្លាប់​ដោយសារ​គំនុំ ឬ​យ៉ាងណា​នោះទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close