បង្គោលរបង​ជាង ១០០​ដើម ត្រូវ​ចុះ​ដកចេញ នៅ​ដែនជម្រកសត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព​

​ខេត្ដ​ព្រះវិហារ​៖ កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ នៅ​ដែនជម្រកសត្វព្រៃ​ព្រះ​រកា លោក​អនុប្រធាន​ការិយាល័យ​ដែន​ជម្រក ដឹកនាំ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់ការ​អូរ​កា​ប៉ុក បាន​ចុះ​ដក​បង្គោលរបង​ដែល​ដាំ​ខុសច្បាប់ ចំនួន​១២៦​បង្គោល ស្ថិតនៅ​ចំណុច​ព្រៃ​គុយ នៅ​ដែនជម្រកសត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព​។​

​ការចុះ​ដក​បង្គោល​ជាង ១០០​ដើម​នេះ ធ្វើឡើង​ខណៈដែល មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់ការ​អូរ​ក្រូច បាន​ចុះ​ល្បាត​នៅ​ចំណុច​M៥ សា​អន្ទាក់ ចំនួន​០៧​ខ្សែ និង​នៅ​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់ (​ថ្ងៃទី​២២-២៦ សីហា ២០២០)​។​

​ក្នុងនោះ​ផងដែរ មន្ត្រី​ឧទ្យាន​រក្ស​ប្រចាំការ បាន​ចុះ​ល្បាត​ប្រចាំការ​តាម​គោ​ដៅ ដកហូត​រណា​យន្ត​សរុប ៩​គ្រឿង អាវុធ​កែច្នៃ​០១​ដើម សា​អន្ទាក់​០៤​ខ្សែ ជួប​ស្លាកស្នាម​សត្វ​ទន្សាយ​០១​កន្លែង និង​បាន​អប់រំ​មនុស្ស​១២​នាក់ ជិះ​គោយន្ត​០១​គ្រឿង មានបំណង​ទៅ​កាប់​ទន្ទ្រាន​ដីព្រៃ ឲ្យ​បញ្ឈប់​សកម្មភាព​ខ្លួន​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close