ផ្សារថ្មីមួយទៀត នឹងក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃ២៨ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីបើកសម្ពោធ ផ្សារថ្មីមួយកន្លែង ឈ្មោះ មជ្ឈមណ្ឌលពាណិជ្ជកម្ម ដារាសំណាង នៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងកោតសរសើរដល់បងប្អូនអាជីវករខ្មែរ ដែលបានរួមគ្នា បោះទុនវិនិយោគទឹកប្រាក់ប្រមាណជាង ១.៥លានដុល្លារអាមេរិក បង្កើតផ្សារថ្មីមួយនេះ ដែលនឹងក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយទៀត ក្នុងក្រុងព្រះសីហនុ។
សូមជម្រាបថា ផ្សារថ្មីនេះ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ចំណាយពេល១៥ខែ និងបានបញ្ចប់ការសាងសង់ទាំងស្រុង នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ មានគ្រប់ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ក្នុងផ្សារថ្មីនេះ ដែលមានតូបលក់ដូរជាង៤០០តូប៕



កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។