កូវីដ១៩ សម្លាប់មនុស្សជាង ៨៣ម៉ឺននាក់ នៅទូទាំងពិភពលោក

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវកូវីដ១៩ បានចម្លងទៅមនុស្សសរុបចំនួន២៤លាន៦០ម៉ឺន៥ពាន់២៣៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៨៣ម៉ឺន៤ពាន់៧៧២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧លាន៧ម៉ឺន៦ពាន់៤៧៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ។

ខាងក្រោមនេះ ជាបណ្តាប្រទេសដែលមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩ ច្រើនជាងគេ៖
ទី១) សហរដ្ឋអាមេរិក មានអ្នកឆ្លងចំនួន ៦លាន៤ម៉ឺន៦ពាន់៦៤នាក់ ស្លាប់ចំនួន ១៨ម៉ឺន៧ពាន់៧៧៨នាក់ និងជាសះស្បើយចំនួន ៣លាន៣៤ម៉ឺន៧ពាន់៣៧២នាក់។
ទី២) ប្រទេសប្រេស៊ីល មានអ្នកឆ្លងចំនួន ៣លាន៧៦ម៉ឺន៤ពាន់៤៩៣នាក់ ស្លាប់ចំនួន ១១ម៉ឺន៨ពាន់៧២៦នាក់ និងជាសះស្បើយ ២លាន៩៤ម៉ឺន៧ពាន់២៥០នាក់។
ទី៣) ប្រទេសឥណ្ឌា មានអ្នកឆ្លងចំនួន ៣លាន៣៨ម៉ឺន៤ពាន់៥៧៥នាក់ ស្លាប់ចំនួន ៦ម៉ឺន១ពាន់៦៩៤នាក់ និងជាសះស្បើយ ២លាន៥៨ម៉ឺន៣ពាន់៦៣នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។