គ្រោះថ្នាក់​ចរាចរណ៍​រថ​យន្ត​បុក​ម៉ូតូ​បណ្តាល​ឲ​ស្លាប់​ម្នា​ក់នៅ​ស្រុក​ខ្សាច់កណ្តាល

​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ១៥​កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​និង​១០​នាទី ចំណុចកើតហេតុ​នៅ​ភូមិ​អន្លង់ ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ចន្លោះ​គីឡូម៉ែត្រ​(28-29)

​មាន​ករណី​គ្រោះថ្នាក់ ចរាចរណ៍​មួយ​បង្ករ​ឡើង​ដោយ​ម៉ូតូ​មួយគ្រឿង​ម៉ាក​Honda ធន់​C110​ពណ៍​ខ្មៅ គ្មាន​ផ្លាកលេខ បើកបរ​ដោយ ឈ្មោះ ទេព សាវ​ន័ ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ មុខរបរ​កសិករ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​អន្លង់​ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល បើកបរ​នៅក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ឆ្លងកាត់​ផ្លូវ មកដល់​ចំណុចកើតហេតុ​ខាងលើ​ត្រូវបាន​បុក​ជាមួយ​រថយន្ត​ម៉ាក​Ford ពាក់​ផ្លាក លេខ​ភ្នំពេញ​2AC-9652 បើកបរ​ដោយ​ឈ្មោះ​ទូច សំណាង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​អូ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច បណ្តាល​ឲ្យ​ជនរងគ្រោះ​បើក​ម៉ូតូ​ស្លាប់បាត់​បង់ជីវិត​នៅ​ហ្នឹង​កន្លែងកើតហេតុ ចំណែក​អ្នកបើកបរ​រថយន្តរ​ត់​គេចខ្លួនបាត់ និង​ខូចខាត​រថយន្ត​០១​គ្រឿង​ស្រាល ម៉ូតូ​០១​គ្រឿង​ធ្ងន់​។​

​ករណីនេះ​ក្រោយពី​កម្លាំង​ជំនាញ​ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាម​បានធ្វើការ​វាស់វែង​កត់​កំណត់ហេតុ​រួច​សព​ជន​រង គ្រោះ​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​វត្ថុតាង​ពាក់ព័ន្ធ​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការ នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​។​

​តាម​ការសន្និដ្ឋាន​ពី​សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​បង្ករ​ឲ្យ​មាន​ករណី​គ្រោះថ្នាក់ ចរាចរណ៍​នេះ​បណ្តាលមកពី​អ្នកបើកបរ​ម៉ូតូ​ឆ្លង កាត់​ផ្លូវ​ខ្វះ​ការប្រុងប្រយ័ត្ន​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close