ម៉ូតូបុកអ្នកថ្មើរជើង ស្លាប់ទាំង២នាក់ នៅនឹងកន្លែង

ខេត្តកណ្ដាល៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ម៉ូតូបុកអ្នកថ្មើរជើង បណ្តាលឲ្យទាំងសងខាង ស្លាប់ទាំង២នាក់ នៅនឹងកន្លែង។ ករណីនេះ បង្កឲ្យភ្ញាក់ផ្អើលឡើងកាលពីល្ងាច ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៥ ក្នុងភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។

មន្ត្រីចរាចរណ៍ស្រុកពញាឮ បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ទី១. ឈ្មោះ ពិន វីរៈ ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកបើកម៉ូតូ ម៉ាកHONDA DREAM ធុនC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FF-2130 បានបុកជនរងគ្រោះទី២. ឈ្មោះ កែវ សារិទ្ធ អាយុ៥៧ឆ្នាំ មានទីលំនៅភូមិឌួង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ជាអ្នកថ្មើរជើង)។
ក្រោយពេលកើតហេតុ នគរបាលជំនាញ បានចុះវាស់វែង និងបានប្រគល់សពទាំង២នាក់ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។