នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ​៩​នាក់ ពាក់ព័ន្ធ​ករណី​ចោរកម្ម​

​ព្រះសីហនុ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​ចោរកម្ម ( លួច​កាច់​បំបែក​សោ​រក​ម៉ូតូ​)​។

​ជនសង្ស័យ​ទាំង​៩​នាក់​នោះ រួមមាន​៖ ឈ្មោះ ឈិន សុ​ផានិត ហៅ​ពេជ្រ​ធំ (​មេក្លោង​), ឈ្មោះ សុះ សាក់​រ៉​នី ហៅ​វីន ឈ្មោះ ម៉ៅ ចាន់​បូរ៉ា ហៅ​យ៉​ត​, ឈ្មោះ ប្រាក់ ទ្រី ហៅ​ពេជ្រ​តូច​, ឈ្មោះ សី សុភា​, ឈ្មោះ អ៊ុច សីហា​, ឈ្មោះ វ៉ាន់ ចាន់​សុធី​, ឈ្មោះ ភួង រ៉ា​វីន និង​ឈ្មោះ រ៉ឹ​ម មាទ (​ទទួលផល​នៃ​អំពើ​លួច​)​។ ចំណែក​វត្ថុតាង​ចាប់បាន​៖ ម៉ូតូ​ចំនួន​១០​គ្រឿង​។​

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​អនុវត្តតាម​និតិ​វិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close