ស្លាប់​ម្នាក់ របួសធ្ងន់​ស្រាល ៣​នាក់ ករណី​ម៉ូតូ​២​គ្រឿង​ព្រលះ​គ្នា នៅ​ស្រុក​សំរោង​ទង​

​ខេត្តកំពង់ស្ពឺ​៖ យ៉ាងហោចណាស់​មនុស្សម្នា​ក់ បាន​ស្លាប់ និង​៣​នាក់​ទៀត របួសធ្ងន់​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​និង​ម៉ូតូ ព្រលះ​គ្នា​ពេញទំហឹង កាលពី​រសៀល ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២០ ក្នុងភូមិ​ត្រពាំង​តា​មាន់ ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​កំពង់ស្ពឺ​1P-4481 ជិះ​គ្ន​៣​នាក់ ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុច​ខាងលើ ក៏​បុក​យ៉ាង​ពេញទំហឹង​នឹង​ម៉ូតូ​១​គ្រឿង​ទៀត ម៉ាក​ហុងដា ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​កំពង់ស្ពឺ 1O-6618 ទិសដៅ​ពី​ជើង​ទៅ​ត្បូង ដួល​ធ្លាក់​មនុស្ស​ទៅលើ​ផ្លូវ ក៏មាន​រថយន្ត​១​គ្រឿង បើក​កិន​ជនរងគ្រោះ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ រីឯ​៣​នាក់​ទៀត​របួស​តែម្តង​។​

​ជនរងគ្រោះ​ដែល​ស្លាប់ ឈ្មោះ ស៊ីម ស្រី​ឡា ភេទ​ស្រី អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​អ​ង្វែ​រ ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្ត​កពង់​ស្ពឺ​។​​ក្រោយ​ពេលកើតហេតុ អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ពិនិត្យ និង​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ រីឯ​រថយន្ត​បង្ក បាន​បើក​គេច​បាត់​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close